ភ្នំពេញ៖ តារាចម្រៀងមេម៉ាយចាយរាង ពេជ្រ សោភា ហាក់បង្ហាញខ្លួនជាញឹកញាប់ ក្នុងពិធីមង្គលការធំៗ របស់កូនលោកឯកឧត្តម និងលោកឧកញ៉ាជាដើម ជាពិសេសនៅតាមកម្មវិធីធំៗលើស្ថានីទួរទស្សន៍។ជាក់ស្ដែងតារារូបនេះបានបើកបង្ហាញពីការចំណាយលើសម្ភារៈប្រើប្រាស់ក្នុងតម្លៃថ្លៃកប់ពពកដូចជាស្បែកជើង នាឡិកា ខ្សែក្រវ៉ាត់ កាបូប គ្រឿងអលង្កា និងសម្លៀកបំពាក់។

ជាមួយគ្នានោះនាងក៏បានបញ្ជាក់យ៉ាងដូច្នេះថា«របស់ទាំងនេះខ្ញុំសុទ្ធតែកម្មង់មកពីកន្លែងដើមមកពីក្រៅប្រទេស ចំណែកតម្លៃចាប់ពី១ពាន់ដុល្លាឡើងទៅ»។យ៉ាងណាមិញកាទម្លាយរបស់តារារូបនេះធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតារារូបនេះនាងក៏ជាតារាដែលមានទម្លាប់ប្រើប្រាស់របស់ប្រេនៗជាយូរមកហើយ។