ប៉ូលិស​បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ​ Real ជាប់ចោទពីបទ​សម្លាប់​និង​រំលោភ​ក្មេងស្រី​រងគ្រោះ​អាយុ​ 13ឆ្នាំម្នាក់ ដោយ​ប្រើ​ដំបង​ប្រវែង 60 សង់ទីម៉ែត្រវាយចំក្បាល បណ្ដាលឱ្យស្លាប់ បន្ទាប់​មកយក​ទូរស័ព្ទ​ដៃជន​រងគ្រោះនិងដឹកសាកសពនាងដាក់លើកង់យកទៅរំលោភ។

ហេតុការណ៏នេះកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយនៅខេត្ត Dak Lak ឃុំថ្កូវហ្វេស្រុក Ea Kar ទីក្រុង Buon Ho ប្រទេស​វៀតណាម​។

បន្ទាប់ពីបានរំលោភបានសម្រេចហើយ ជនសង្ស័យក៏បានដឹកសាកសពរបស់​ក្មេងស្រីនេះទៅតំបន់​ស្ពានដើម្បី​ធ្វើ​ជាត្រូវគ្រោះថ្នាក់ចរាចរណ៍ដើម្បីបង្វែរដាន តែយ៉ាងណានៅតែមិនអាចគេចផុតពីប៉ូលិស៕