ភ្នំពេញ៖ ស្របពេលដែលមហាជនកំពុងតែសង្ស័យពីទំនាក់ទំនងរបស់តារាចម្រៀងរួមទ្រនំរបស់ផលិតកម្មសាន់ ដេ គឺកញ្ញា យូ រី និងបុីម៉ូ ផងនោះ ស្រាប់តែថ្មីៗនេះ យូរី បានផុសក្នុងគណនីហ្វេសប៊ុករបស់នាង ខណៈពេលដែលថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ជិតមកដល់ នាងហាក់ដូចជាចង់បង្ហាញមុខមនុស្សជាទីស្រលាញ់។
ក្នុងន័យដដែលនេះក្នុងគណនីហ្វេសប៊ុករបស់នាងដោយភា្ជប់ជាមួយរូបថតពីរនាក់ បុីម៉ូហាក់ដូចជាផ្អែមល្ហែមនិងគ្នាណាស់ហើយនាងបានពោលថា « ជិតដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ហើយតើបងប្អូនមានពាក្យដែលលាក់ទុកក្នុងចិត្តយូហើយមិនហ៊ាននិយាយទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក Okay ពេលនេះ mention ឈ្មោះមកហើយ បញ្ចេញអារម្មណ៏របស់អ្នកនៅទីនេះមក»៕
