ភ្នំពេញ៖ ពីមួយជំនាន់ទៅមួយជំនាន់មានការវិវឌ្ឍឥតឈប់ឈរ មនុស្សទូទៅធ្លាប់តែឮ និងដឹងថា រោងកុនតែងតែមានកៅអីសម្រាប់អង្គុយមើលរឿង ដោយឡែករោងកុនឈ្មោះ «Home Cinema» បែរគ្មានកៅអីអង្គុយ តែមានយុវជនចូលច្រើន ព្រោះតែមានពូកសម្រាប់ដេកមើលកុន។

ក្រោយទទួលដំណឹងមិនប្រក្រតីនៃរោងកុននេះ សមត្ថកិច្ចបានបង្រ្កាបភ្លាមៗ កាលពីម្សិលមិញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។ សមត្ថកិច្ចបានឲ្យដឹងថា «ការបើកទីតាំងបញ្ចាំងកុននេះ មិនមានមនុស្សចាស់ ឬក្មេងៗទៅមើល ភាគច្រើនមានតែក្មេងជំទង់ៗ ចូលមើលតែពីរនាក់ ប្រុសស្រី ហើយក្នុងទីតាំងបញ្ចាំងនេះ គេដាក់ពួកឲ្យដេក ដែលវាអាចនិងឲ្យអ្នកចូលមើល ប្រព្រឹត្តិរឿងអ្វីផ្សេងៗខុសប្រពៃណី»។