ភ្នំពេញ៖ មរណភាពរបស់លោក លីម ប៊ុនលាង នាយកសាខាសាលាអន្តរជាតិវេស្ទើន បាននាំមកនូវក្តីវិយោគសោកសង្រេងយ៉ាងខ្លាំងសម្រាប់ភរិយា និងកូន ព្រមទាំងឪពុកម្តាយ និងសាច់ញាតិ ព្រោះតែការស្តាយស្រណោះចំពោះស្វាមី ឪពុក និងកូន ដ៏ល្អប្រកបដោយភក្តីភាព។

ក្នុងវ័យ ៣៨ឆ្នាំ លោក លីម ប៊ុនលាង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានសម្រេចចងកសម្លាប់ខ្លួន ព្រោះតែរូបលោកកើតជំងឺមហារីកពោះវៀនធំច្រើនខែកន្លងមក រហូតវះកាត់ដាក់ទុយោចេញមកក្រៅ ហើយអស់សង្ឃឹមក្នុងការព្យាបាល។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មុនឃ្លាតចាកឆ្ងាយពីប្រពន្ធកូន និងសាច់ញាតិ លោកបានសរសេរសំបុត្រ ជាបណ្តាំចុងក្រោយ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖