ភ្នំពេញ៖ រឿងរ៉ាវថ្មីមួយករណីទៀតហើយ ករណីបុរសរាងកាយមាំមួន និងលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចប្រកបរបរផ្សេងៗបាន ប៉ុន្តែបែរជាមកចាប់អាជីព​សុំទានតាំងពីអាយុ ១០ឆ្នាំ ដោយក្លែងខ្លួនជាមនុស្សពិការជើងទាំងសង មិនអាចដើរ និងលូនតាមទីសាធារណៈ ដើម្បីឲ្យគេអាណិត និងដាក់ទានឲ្យខ្លួន។

ក្រោយសមត្ថកិច្ចតាមដានដឹងរឿងច្បាស់ កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះចាប់បុរសម្នាក់ឈ្មោះ សុខ ថៃ អាយុ ២៤ឆ្នាំ ដែលក្លែងខ្លួនជាមនុស្សអណ្តើក លូនសុំទាន។ គួរបញ្ជាក់ថា នេះមិនមែនជាករណីទី១ ទេ ពោលគឺករណីក្លែងបន្លំជាជនពិការដើរសុំទានគេនោះ មានច្រើនករណីហើយ និងត្រូវបានកងកំលាំងសមត្ថកិច្ច បានបង្ក្រាបជាបន្តបន្ទាប់៕

សូមទស្សនាវីដេអូ!!