កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រីវ័យ ២១ឆ្នាំ បានឈ្លោះប្រកែកគ្នាជាមួយប្តី លុះរសៀលម៉ោងប្រមាណជាង ៤ល្ងាច អ្នកភូមិប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅព្រៃខាងក្រោយផ្ទះ។

ស្ត្រីរងគ្រោះមានឈ្មោះ ហ៊ន ណាវី រស់នៅភូមិក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង ត្រូវជនល្មើសរំលោភ និងកាត់ក្បាលចោល យ៉ាងសាហាវព្រៃផ្សៃបំផុត។

ជុំវិញរឿង សមត្ថកិច្ច សន្និដ្ឋានជំហានដំបូងថា «ករណីរំលោភសម្លាប់»។ តែទោះជាយ៉ាងណារឿងនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង ស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្តន្ទាទោស​តាមច្បាប់៕