ភ្នំពេញ៖ ក្រោយបានចាប់ដៃគូជាមួយបុរសសង្ហាលោក ឆឹម សក្កដា កំពូលតារាចម្រៀងប្រចាំរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា កាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈ។

យ៉ាងណាមិញតារាស្រីរូបនេះ កាន់តែមានអ្វីប្លែកៗជានិច្ចសម្រាប់អ្នកគាំទ្រ មិនថាស្ទីលតែងខ្លួន ឬក៏បទចម្រៀងនោះទេ គឺតែងតែទាក់ចិត្តយុវវ័យជានិច្ច លើសពីនេះបើនិយាយពីការរាំរបស់នាងវិញ គឺមើលទៅឡូយកប់តែម្តង។

ជាក់ស្ដែងអ្នកនាង ពេជ្រ សោភា បានបង្ហោះវីដេអូមួយនៅក្នុងគណនីអ៊ីនស្តារក្រោមមើលទៅមើលទៅសុទ្ធសឹងតែជាក្បាច់រាំយ៉ាងសាហាវដែលសុទ្ធតែក្បាច់លោតហក់វាពិតជាគ្រោះថ្នាក់មែនទែន។

ជាមួយការបង្ហាញវីដេអូនោះនាងក៏ភ្ជាប់ជាមួយសារមួយឃ្លាផងដែរថា «ខ្ញុំចូលចិត្តបែបនេះ វាអាចនឹងគ្រោះថ្នាក់ តែមនុស្សម្នាក់មានការចូលចិត្តខុសគ្នា តែខ្ញុំបែរជាមិនចូលចិត្តរាំរបៀប sexy ទៅវិញ»។