ភ្នំពេញ៖ ក្រោយពីអតីតតារាសម្ដែង សឿ សុធារ៉ា រៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក សាពូន មីដាដា ដែលជាអតីតតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសរួចមក តារាស្រីរូបនេះក៏បានដកខ្លួនជាមួយនឹងវិស័យសិល្បៈមួយរយៈ ថែមទាំងមានចំណងដៃបុត្រពីរនាក់រស់នៅយ៉ាងមានសេចក្ដីសុខ។

យ៉ាងណាមិញថ្មីៗនេះមានការបង្ហាញរូបភាពប៉ុន្មានសន្លឹករបស់ អ្នកនាង សឿ សុធារ៉ា ពេលចូលសិល្បៈដំបូងពិតជាស្រស់ស្អាត នឹកស្មានមិនដល់។ ជាមួយគ្នានោះក៏មានបណ្ដាអ្នកគាំទ្រសរសើថា «សម្រស់ធម្មជាតិរបស់ សឿ សុធារ៉ា ពេលចូលសិល្បៈដំបូងពិតជាស្រស់ស្អាតជាងពេលបច្ចុប្បន្នដាច់តែម្តង»។

បញ្ជាក់ផងដែរសមត្ថភាពសម្តែងរបស់តារាស្រីរូបនេះដែលមានទេពកោសល្យជាខ្លាំង និងទទួលបានការគាំទ្រខ្លាំងកាលពីប៉ុន្មានឆ្នាំមុនដែលអ្នកនាងតែងតែសម្តែងរឿងជាតួអង្គឯក និងចម្រៀងកាយវិការ។