ភ្នំពេញ៖ ពិធីការិនីមួយរូបដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីយុវវ័យ កញ្ញា សុភ័ក្រ កុសុម៉ា ដោយសារតែរូបនាង មានភាពក្រមិចក្រមើម និងរួសរាយដែលកាន់តែធ្វើឲ្យអ្នកគាំទ្រស្រលាញ់រូបនាង។
ជាក់ស្ដែងថ្មីៗពិធីការិនីរូបនេះ បានចូលរួមក្នុងការប្រគុំតន្រ្ដីដ៏ធំនៅឯខេត្តបាត់ដំបង ដែលកម្មវិធីនោះក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើន ក្នុងនោះក៏មានអាយដលរបស់ កញ្ញា សុភ័ក្រ កុសុម៉ា ដែរគឺកញ្ញា ឱក សុគន្ធកញ្ញា។ ​​
ជាមួយគ្នានោះគ្រាន់តែ ឱក សុគន្ធកញ្ញា ដាក់ដៃពីលើភ្លៅសោះធ្វើឲ្យ សុភ័ក្រ កុសុម៉ា មានអារម្មណ៍អរជាខ្លាំង ហើ​យ​ក៏បានបង្ហោះរូប នឹងសារក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «និយាយទៅអាយដលគួរឲ្យស្រលាញ់គួរឲ្យគោរពខ្លាំង អង្គុយជិតដាក់ដៃលើភ្លៅទៀត អូយម្ចាស់ ស្នេហ៏»៕