ភ្នំពេញ៖ ឆ្លងតាមការទម្លាយឲ្យដឹងពីអ្នកសិល្បៈរួមទ្រនំ ថា កូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំង ៣ ជាមនុស្សស្តាប់ដំបូន្មានឪពុកម្តាយណាស់។ ហើយបើនិយាយពីលោក ព្រាប សុវត្ថិ និងភរិយាវិញ តែងតែយកចិត្តទុកដាក់ជាមួយកូនជានិច្ច សូម្បីមកទាន់ពេលនេះកូនកំលោះអស់ទៅហើយក្តី ក៏លោក និងភរិយា នៅតាមថែ និងណែនាំជានិច្ច។

តួយ៉ាងកាលពីពេលថ្មីៗ សុវត្ថិ មុន្នីវណ្ណ និង សុវត្ថិ មុន្នីនាគ ទៅច្រៀងនីក្នុងក្លឹមកម្សាន្តមួយ ខណៈនោះលោក ព្រាប សុវត្ថិ ទៅតាមចាំមើលកូនច្រៀងពីដើមរហូតដល់ចប់ ចំណែកឯភរិយារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏ជាម្តាយគំរូមួយរូប ដែលតែងជំរុញ និងលើកទឹកចិត្តកូនជានិច្ច។ ជាងនេះទៅទៀត អ្នកស្រីបានជួយរៀបចំខ្លួន និងផាត់មុខកូនមុនឡើងច្រៀងទៀតផង៕

សូមទស្សនាវីដេអូ!!