ភ្នំពេញ៖​តារាចម្រៀងមិនសំចៃមាត់អ្នកនាងឆ័យ លីដាឡែន បានប្រារពការធ្វើខួបកំណើតនៅហាងV-Friend បឹងត្របែកនៅល្ងាចថ្ថៃទី១២កុម្ភៈនេះដោយហៅអ្នកសិល្បុុៈរួមអាជីពជាច្រើនបានចូលរួមអបអរសាទរក្នុងនោះមានទាំងលោកឧកញ៉ាៗមួយចំនួនផងដែរ។

តាមតារាដែលចូលរួមបានឲ្យដឹងថាឆ្នាំនេះ ឆ័យលី ដាឡែន ធ្វើខួបគម្រប់អាយុ៣៥ឆ្នាំហើយមានតារាជាច្រើនបានចូលរួមព្រោះថា នាងតែងតែចូលរួមកម្មវិធីអ្នកសិល្បុៈជាច្រើន។ប៉ុន្ដែរអ្វីដែលចម្លែកនោះគឺគេមិនឃើញមានអ្នកសារព័តមានចូលរួមកម្មវិធីខួបកំណើតឆ័យលីដាឡែនដូចខួបកំណើតតារាសិល្បុៈផ្សេងៗឡើយ។

​ឆ័យលី ដាឡែន បានចូលរោងការជាមួយតារាសម្ដែងវ័យក្មេងជាងនាងគឺលោក រិទ្ធី ឧត្តមស៊ីដារ៉ា ដោយពេលនេះទទួលបានចំណងដៃកូនប្រុសម្នាក់ដ៏ស្រស់ស្អាត។ដាឡែន ត្រូវបានគេចាត់ទុកថាជាតារាដែលមានសំណាងបានប្ដីក្មេងដូចជាអ្នកនាងគង់ សុជាតិ និងខាត់ សុឃីម ដែរ តែតារាទាំង៣ខាងលើមិនចង់ឲ្យគេហៅថាបានប្ដីក្មេងឡើយ។

​មុននឹងប្រារពខួបកណើតឆ្នាំនេះឆ័យលី ដាឡែន​បានសរសើរស្វាមីនាងដោយថ្លែងថា”អរគុណបងដែលនីតែចាប់​ដៃអូនរហូតមិនថាមានរឿងអីក៍ដោយក៍បងលេងដៃអូនដែរ បងប្រាប់អូនថាមនុស្សស្រលាញ់គ្នាហើយក្រាបក្បា​ល​ដល់កន្ទេលត្រូវជឿរហើយស្ដាប់គ្នាកុំស្ដាប់អ្នកដ៍ទៃបើមិនចេញពីមាត់បង អូននឹងស្ដាប់ហើយនិងជឿរបងព្រោះអូនជាប្រពន្ធបង…”៕