ភ្នំពេញ៖ ពិធីការិនីក្រមេចក្រមើមអ្នកនាង សុខ សោម៉ាវត្តី ហាក់ដុចជាមានការរីកចម្រើនខ្លាំងក្នុងវិស័យសិល្បៈជាពិសេសក៏ទទួលបានការគាំទ្រជាខ្លាំងពីបណ្ដា ទស្សនិកជនផងដែរ។ដោយឡែកងាកមកមើល ជីវិតឯកជនរបស់តារាស្រីរូបនេះ ក៏មានសុភមង្គលណាស់ដែរ ជាមួយនឹងកូនស្រីសំណព្វចិត្ត។

ជាក់ស្ដែងកាលពីថ្មីៗនេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបកូនស្រី នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងស្ទាយកាច់រាងដ៏ស្រស់ស្អាត ដែលធ្វើឲ្យបណ្ដា អ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា«ពិតជាមានភាពស្រស់ស្រាយ និងភាពក្រមេចក្រមើម កាត់ទៅរកអ្នកម្ដាយខ្លាំងណាស់»។

ជាមួយគ្នានោះអ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហោះសារអមផងដែរថា«Good morning អ៊ុំពូមីងលោកតាលោកយាយ ជាទីស្រលាញ់ អូនរពឹសបន្តិច កូរច្រើនបន្តិច និយាយច្រើនបន្តិច តែឆ្លាត ស្រាលាញ់អូនទេ»៕