ភ្នំពេញ៖ តារាចម្រៀងប្រចាំក្នុងផលិតកម្មហង្សមាសលោក G-Devith និងកញ្ញា ទេព បូព្រឹក្ស កំពុងត្រូវបានបណ្ដាអ្នកគាំទ្រមានការសង្ស័យថាទំនាក់ទំនងស្នេហាក្រៅឆាកល្អូកល្អឺននឹងគ្នា ។ ក្នុងសូរ្យស្នេហ៍ដ៏រន្ទឺ ក៏ព្រមនិងថ្ងៃបុណ្យនៃក្តីស្រឡាញ់ក៏ខិតជិតដល់លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស ក៏បានទិញកាដូជូនគ្នាផងដែរ ដោយក្នុងនោះកញ្ញា ទេព បូព្រឹក្ស បានជូនកងដៃគូដ៏ស្រស់ស្អាតដល់លោក G-Devith។

យ៉ាងណាមិញលោក G-Devith បានបង្ហោះរូបនៅក្នុងគណនី Instagram។ ចំណែកកាដូ លោក G-Devith ជូនទៅកញ្ញា ទេព បូព្រឹក្ស ក៏មិនអន់ដែរ គឺលោក បានធ្វើចិញ្ចៀនពេជ្រមួយគូជូនដល់កញ្ញា ទេព បូព្រឹក្ស វិញដែរ។ ជាមួយគ្នានោះកីមានប្រិយមិត្តមួយចំនួនបានចូលទៅខមមិន សួរអំពីតម្លៃចិញ្ចៀននៅក្នុងហ្វេសប៊ុកបានឲ្យដឹងថា« ចិញ្ចៀនមួយគូនេះគឺតម្លៃខ្ទង់ពាន់ឯណ្ណោះ»៕