ភ្នំពេញ៖ តារាសម្ដែងប្រុសដែលមានរូបរាងស្រស់សង្ហាសខ្ចីដូចបណ្ដូលចេកលោក អេឡិច ចាន់ត្រា ក៏ជាទីចាប់អារម្មណ៍របស់មហាជនជាពិសេសមិត្តនារីៗ ទើបបង្ហាញថាចូលពេទ្យភ្លាមៗក្រោយចប់ការងារ។
ជាក់ស្ដែងថ្មីៗនេះលោកត្រូវបានបណ្ដាញសង្គមមួយទម្លាយថា«គួរអោយសរសើរទោះព្រឹកមិញទៅថតអោយថោនមិនកើតដោយការរាប់អានគ្នា អេឡិចចាន់ត្រា យប់នេះសុខចិត្តទៅចូលរួមខួបកំណើត ឆ័យលីដាឡែន រួចបន្តហួសទៅលេងក្លឹបរាត្រីទៀត»។
តែទោះជាយ៉ាងណា តាមស្ថានភាពជាក់ស្តែងលោក មិនមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ ទើបលោកបានទៅចូលរួមកម្មវិធីរបស់មិត្តភក្តិបែបនេះ។
