ចិន៖ ក្មេងប្រុសម្នាក់មានឈ្មោះថា លឺ សៀងលូ មានអាយុ ៦ ឆ្នាំ មកពីស្រុក Yanggu ខេត្ត Shandong ភាគខាងកើតរបស់ប្រទេសចិន មានជម្ងឺសាច់ដុះចេញពីភ្នែក ដែលដំបូងគឺធ្វើអោយភ្នែកលានចេញមកក្រៅ រហូតធ្វើអោយខូចភ្នែកមួយចំហៀង ហើយត្រូវចំណាយថ្លៃព្យាបាលរហូតដល់ 150.000 យ័ន (15.000 $) ថែមទាំងឳពុកម្ដាយគ្មានប្រាក់ដើម្បីព្យាបាលទេ។
តែអ្វីក្មេងម្នាក់នេះមានសំណាង ដោយមើលឃើញបែបនេះហើយទើបអ្នកភូមិបានប្រមូលជាថវិកាផ្សំគ្នា ហើយបានបញ្ចូនក្មេងប្រុសម្នាក់នេះទៅវះកាត់សាច់ដុះបានជោគជ័យ។ ឥឡូវនេះគាត់មានសុខភាពល្អគ្រប់គ្រាន់ដើម្បីត្រលប់ទៅផ្ទះវិញហើយថែមទាំងអាចចូលរៀនសាលាមតេយ្យផង។
ម្យ៉ាងទៀតឪពុករបស់ក្មេងប្រុសនេះបាននិយាយអរគុណដល់អ្នកភូមិថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ»។ហើយលោកបានបន្តថា« ពេលខ្លះខ្ញុំមានអារម្មណ៍ដូចជាកំពុងធ្វើដំណើរទៅកាន់កន្លែងដ៏មានសុភមង្គលបំផុត»៕
