ឆាយវីរៈយុទ្ធដែលទើបបានការដូររថយន្ដទំនើបChevroletម៉ាកTrailblazerតម្លៃជិត៧ម៉ឺនដុល្លានោះស្រាប់តែធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀតព្រោះតែអ្នកចម្រៀងសាន់ដេរូបនេះបាននាំភរិយាសែចាន់ឌីដែលជាកូនថៅកែរម៉ាស៊ីនកិនស្រូវហាក់សែនោះជិះរថយន្ដថ្មីរបស់ពួកគេទាំង២នាក់ដោយរីករាយហើយវីរៈយុទ្ធបានបង្ហាញភាពស្មោះស្ម័គ្រស្នេហ៍នៅចំពោះមុខកូនថៅកែរទៀតដោយសច្ចារ្យថាលោកស្រលាញ់ភរិយាគ្រប់កន្លែងទាំងអស់ទាំងចឬករូបសម្រស់និងអ្វីៗដែលនាងមានគ្រប់យ៉ាង។Image result for ឆាយ វីរៈយុទ្ធ និងភរិយា

អ្នកចម្រៀងល្បីឈ្មោះរូបនេះថាទោះជាមានរឿងអ្វីក៍ដោយក៍លោកត្រូវដឹកដៃភរិយាសំណព្វចិត្តដើរផ្លូវជាមួយគ្នាជារៀងរហូតទៅ…។ ​ការតាំងចិត្តរបស់ឆាយ​ ​វីរៈយុទ្ធ បែបនេះធ្វើឲ្យអ្នកនាងសែ ចាន់ឌី សប្បាយ​ចិត្ត​ក្រៃលែង​ហើយប្ដីប្រពន្ធរូបនេះបង្ហាញសុភមង្គលរបស់ពួកគេហាក់មានសេចក្ដីសុខខ្លាំងណាស់ដែលគូរស្នេហ៍តារាមួយចំនួនទៀតពិបាកនិងធ្វើតាម។ ​ទស្សនិកជនបានសរសើរភ័ព្វព្រេងវាសនារបស់ឆាយ វីរៈយុទ្ធដែលមាន​សំណាង​បាន​​ធ្វើជាកូនប្រសារថៅកែរម៉ាស៊ីនកិនស្រូវហាក់សែនៅក្រុងកំពង់ចាមដែលជាអ្នកមានទ្រព្យស្ដុកស្ដម ដែលពេលនេះក៍ធ្វើឲ្យមានចំហាយដល់វីរៈយុទ្ធ យ៉ាងរហ័សដែរនោះគឺអ្នកចម្រៀងរូបនេះបានក្លាយទៅជាតារាដែលមានទ្រព្យស្ដុកស្ដមទៅហើយក្រោយពេលរៀបការកាលពីចុងឆ្នាំ២០១៧នោះ៕Image result for ឆាយ វីរៈយុទ្ធ និងភរិយា