ភ្នំពេញ៖​កំពូលតារាចម្រៀងផលិតកម្មថោនអ្នកនាង មាស សុខសោភា បានចេញដំណើរហោះទៅប្រទេស កូរ៉េ​ខាងត្បូងនៅរាត្រីថ្ងៃទី១៣កុម្ភៈដើម្បីចូលរួមសម្ដែងមហាព្រឹត្តិការណ៍ប្រគុំតន្រ្ដីអចលនទ្រព្យដែលមានការសម្ដែង២លើកនៅថ្ងៃទី១៦និង១៧កុម្ភៈដោយរួមដំណើរជាមួយលោកខេមរៈ សិរីមន្ដ ,ខេម, ប៉ែនចំរ៉ុង, ឡេងណាវ៉ាត្រា,យូរីនិងក្រុមតារាជាច្រើនទៀត។Image result for មាស សុខសោភា

ការចេញទៅសម្ដែងនៅក្រៅប្រទេសនេះគឺចំពេលដែលមានការសង្ស័យថា មាស សុខសោភា នឹងចូលផលិត កម្មរស្មីហង្សមាសនាពេលខាងមុខនេះ ហើយព្រោះថា ផលិតកម្មធំនោះចង់ បានសោភាជា ច្រើនឆ្នាំមក ហើយដែរ។Related image

ប៉ុន្ដែរនៅពេលដែលអ្នកការសែតជជីកសួររឿងរ៉ាវនេះកាលពីពេលថ្មីៗនេះអ្នកចម្រៀងផលិតកម្មថោនរូបនេះថា នាងនៅតែជាអ្នកចម្រៀងថោនដដែលទេ​ដោយគ្មានគម្រោងទៅចូលហង្សមាសឡើយ។សុខសោភា ថែម ទាំង ថា នាងចង់មានសេរីភាពនៅខាងក្រៅជាជាងចូលទៅកុងត្រាដែលមានលក្ខណៈស្មុគស្មាញច្រើន។តែសោភា ថានាងមិនដែលបានជួបពិភាក្សាជាមួយហង្សមាសឡើយ ហើយពេលនេះនាងនៅ ថោនមាន សេចក្ដីសុខទេ។ ​មាសសុខសោភាប្រាកដជា ទទួលបានការគាំទ្រច្រើនពី បងប្អូនខ្មែរ នៅប្រទេស កូរ៉េខាង ត្បូងជា មិនខាន នៅពេលដែលនាងទៅច្រៀងសម្ដែងជាលើកទី២ដែលថែមទាំងបានយកក្រុមរាំអម២នាក់ទៅជាមួយនោះ។ក្រុមFanតារាចម្រៀងមាស សុខសោភាចង់ឲ្យអ្នកចម្រៀង រូបនេះបន្ដរច្រៀងនៅ ថោនជាជាង ចូលទៅ ហង្សមាស៕Image may contain: 5 peopleImage may contain: 1 person