កោះកុង៖ សម្លេងផ្ទុះអាវុធ ២គ្រាប់ បានបន្ទរឡើងផ្ទួនៗ ខណៈដែលអ្នកស្រុកបានទៅដល់ប្រទះឃើញស្រីវ័យ ៥០ឆ្នាំម្នាក់ ដឹកស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ទាក់ទិនរឿងនេះ ប្អូនស្រីជនរងគ្រោះបានឲ្យដឹងថា «មុនពេលកើតហេតុ បងស្រីឈ្មោះ ហាន ធឿន បានឈ្លោះប្រកែកគ្នាជាមួយប្តី លុះបន្តិចក្រោយមកឮស្នូរកាំភ្លើង ពេលទៅដល់បងស្រីបានស្លាប់បាត់ទៅហើយ»។

ប្រភពដដែលបានបញ្ជាក់ថា «រឿងបាញ់ប្រហារបងស្រីខ្ញុំនេះ ប្រហែលជារឿងប្រច័ណ្ឌ ព្រោះកន្លងមកបុរសឈ្មោះ សេង វិបុល (ជនដៃដល់) ជាប្តីចុងតែងតែហាមឃាត់មិនឲ្យប្រពន្ធដើរទៅណាទេ»។ ក្រោយបាញ់សម្លាប់ប្រពន្ធ ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕