ភ្នំពេញ៖ ក្នុងកិច្ចប្រតិបត្តិការចុះបាប់អ្នកជិះបញ្ច្រាសផ្លូវ នៅម្តុំរង្វង់មូលវិមានឯករាជ្យ កាលពីយប់មិញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១៩គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ពេលឃាត់ម៉ូតូជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ ស្រាប់តែមានអ្នកបើកម៉ូតូស្រវឹងម្នាក់ បានរារាំងការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ច និងបបួលសមត្ថកិច្ចវ៉ៃគ្នាថែមទៀតផង តែទោះជាយ៉ាងណា រឿងនេះត្រូវកម្លាំងសមត្ថកិច្ចនិយាយអប់រំណែនាំបុរសក្លាហាននោះ ដោយជោគជ័យ មិនបង្កឲ្យមានជម្លោះអ្វីនោះទេ៕