ភ្នំពេញ៖កញ្ញា មាន សូនីតា តារាសម្តែង​និង​ម៉ូដែល​ដែលពោរពេញ​ដោយ​ទេពកោស​ល្យសិល្បៈនិង​ការ​ឲ្យ​តម្លៃលើ​ផលិតផល​ក្រម៉ាខ្មែរ រហូតទទួលបាន​ងារជា​រាជនីក្រម៉ានោះ នាង​ត្រូវបាន​អង្គការ​USAID ជ្រើសរើស​ធ្វើ​ទូតសុច្ឆទៈ​នៃ​គ​ម្រោ​ង​ប្រយុទ្ធប្រឆាំងការ​ជួញដូរមនុស្ស​តាំងពី​ឆ្នាំ២០១៥ ។ ខណៈ​ពេលនោះ​ តារារូបនេះ​ក៏​អះអាង​ថា នឹងប្រឹងដើម្បី​សេរីភាព  ប្រជាជាតិ​តែមួយ​ឲ្យ​អស់​ពីសមត្ថភាព​។

ថ្មីៗនេះ​ក្នុង​ជំហ៊ជាអ្នក​ផ្សព្វផ្សាយ​ក៏​ដូចជាការណែនាំអំពីបញ្ហាប្រឈមនៃការ​ធ្វើចំណាក់ស្រុក​ តាមរយៈ​ការជឿពាក្យ​សំដីញ៉ុះញ៉ង់ ដោយការបោកបញ្ឆោត​យក​ទៅលក់​ឲ្យ​ឈ្មួញបន្ត​ពីសំណាក់មេខ្យល់ កញ្ញា មាន សូនីតា ងារលើ​កា​រ​ងា​រ​លើតម្កើនផលិតផលខ្មែរ រាជនីក្រម៉ា នាង​បាន​បង្ហាញរូបថត​ភ្ជាប់​នូវស្នាម​ញញឹម យ៉ាងស្រស់ស្រាយ ដែលខាង​ក្រោយខ្នងនាង​ក៏​បង្ហា​ញ​ពី​ក​ន្លែ​ង​សិ​ប្ប​កម្មតម្បាញក្រម៉ា។ ក្នុងនោះ​តារាសម្តែង​និង​ម៉ូដែល​រាជនីក្រម៉ា​ក៏​បាន​សរសេរ​បញ្ជាក់​នូវ​សំណេរខ្លីថា ខ្ញុំនឹង​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​រស់​រានពី​អំ​ពើ​ជួ​ញ​ដូ​រ​ម​នុ​ស្ស​​​»។​  ​​