ភ្នំពេញ៖ ខណៈសន្ទុះប្រជាប្រិយភាពរបស់ តារាចម្រៀងវ័យក្មេងពន្លកថ្មី កូនប្រុសទាំង ៣ កំពូលតារាចម្រៀង ព្រាប សុវត្ថិ កាន់តែកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីថ្ងៃដែលតារាចម្រៀងទាំង៣ដួងបង្ហាញមុខនៅផលិតកម្មហង្សមាស ជាផ្លូវការក្នុងថ្ងៃដំបូងមកម្ល៉េះ។ ស្របពេលនោះ ផលិតកម្មហង្សមាស បានបញ្ចេញបទរួមគ្នា លោក សុវត្ថិ មុនីវណ្ណ, លោក សុវត្ថិ មុនីនាគ និងលោក សុវត្ថិ សិរីវុឌ្ឈ ចំណងជើងថា «កែវភ្នែក»។

ជាថ្មីម្តងទៀត ម្សិលមិញនេះ ផលិតកម្មហង្សមាស បានបង្ហោះបទថ្មីរបស់កូនកំលោះទាំង ៣ ព្រាប សុវត្ថិ  «Welcome To Phnom Penh» ដែលអត្ថន័យរៀបរាប់ពីទិដ្ឋភាពទីក្រុងដ៏បវរនៃប្រទេសកម្ពុជានោះគឺ រាជធានីភ្នំពេញ។

ចង់ដឹងបទ «Welcome To Phnom Penh» មានអត្ថន័យ និងសំនៀងពីរោះយ៉ាងណា សូមរីករាយសណ្តាប់ទាំងអស់គ្នា!