ភ្នំពេញ៖ ក្រោយពីចាប់ផ្តើម វិលចូលសិល្បៈជាថ្មីតារាសម្តែងប្រុស ដែលមានសំណាងបានថតរូបសិចស៊ីស្រើបស្រាលជាមួយនឹងតារាស្រីៗជាច្រើន រាប់ភ្លេច លោក អេនឌី កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ។

យ៉ាងណាមិញតារាសម្ដែងរូបនេះ នៅតែមានការគាំទ្រយ៉ាងខ្លាំងជាមួយសមត្ថភាពសម្ដែង ជាពិសេសនៅតែអាចរក្សារូបសម្រស់ ឲ្យនៅស្រស់សង្ហា ជាហេតុធ្វើឲ្យលោក ឆក់បានទីផ្សារការងារ មិនចាញ់តារាចំណូលថ្មីឡើយ។

ជាក់ស្ដែង ថ្មីៗនេះដែរ ក៏មានផេកហ្វេសប៊ុកមួយ បានប្រមូលផ្ដុំរូបភាពជាច្រើន របស់លោក អេនឌី កាលពីមុន បង្ហោះលើបណ្ដាញសង្គម ស្ដែងឲ្យឃើញពី សម្រស់លោក កាលពីពេល ប្រឡូកក្នុងវិស័យសិល្បៈដំបូងៗ ។

ជាមួយគ្នានោះក៏មានបណ្ដាអ្នកគាំទ្រសរសើរថា «រូចថត អែនឌី ពេលចូលសិល្បៈតំបូងសង្ហាខ្លាំងតែម្តងជាពិសេស មានសាច់ឈាមស្រស់ថ្លា នៅក្មេង ហាក់មិនប្រែប្រួល ចាស់តាមវ័យ ទាល់តែសោះ»៕