ភ្នំពេញ៖ ខណៈកំពុងត្រៀមខ្លួនក្លាយជាម្ដាយដ៏ល្អមួយរូបនាពេលខាងមុខនេះ តារាសម្ដែងស្រីដ៏ស្រស់ស្អាតអ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែរំភើបយ៉ាងខ្លាំង ក្រោយពរ ពោះអស់ជាច្រើនខែ។ ជាពិសេស ត្រូវបានលោក គឺម សីហា ជាស្វាមីដ៏ល្អម្នាក់នៅតាមមើលថែស្រលាញ់ថ្នាក់ថ្នមអ្នកនាងគ្រប់ពេលវេលាមិនឲ្យទាស់ចិត្តនោះទេ។

ជាក់ស្ដែងគង់ ចាន់ស្រីមុំ តែងតែមានបញ្ហាចំពោះសុខភាពដែលធ្វើឲ្យលោក គឹម សីហា រឹតតែមើលថែរក្សាភរិយារបស់ខ្លួនលើសដើមយ៉ាងល្អ ថែមទាំងជួយបញ្ចុកថ្នាំដល់រូបនាងទៀតផង។ជាមួយគ្នានោះអ្នកនាងគង់ ចាន់ស្រីមុំ បានបង្ហោះរូបនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ព្រមទាំងសារ ថា«យប់មិញប្តីអ្នកសប្បាយសោះ ទៅជាអ្នកអង្គុ​យ​កំដរអ្នកឈឺវិញ អត់យល់បងសប្បាយអូនកំដរ អូនឈឺញិកញ៉ក់អោយបងមើលថែ….ហិហិ ម៉្យាងដែ​ល​តាស»៕