ភ្នំពេញ៖ ខណៈលេចឮដំណឹងថា តារាសម្តែង និងពិធីករដ៏ល្បី ប៉ែន ចំរ៉ុង បានឡើងឆាកប្រគំតន្ត្រីដ៏ធំនៅប្រទេសកូរ៉េខាងត្បូងធ្វើឲ្យបណ្ដាអ្នកគាំទ្រនៅទីនោះទន្ទឹមរងចាំយ៉ាងច្រើនកុះករ។

យ៉ាងណាមិញថ្មីៗនេះមានបណ្ដាញសង្គមមួយបានទម្លាយថា«អ្នកគាំទ្រនៅកូរ៉េកញ្ជ្រោលខ្លាំងចង់ឃើញមុខ ប៉ែន ចំរ៉ុង ផ្ទាល់នៅខាងក្រៅ»។ បញ្ជាក់ផងដែរតារារូបនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេសផងដែរ។