ភ្នំពេញ៖ ក្រោយពីពិធីករលោក នាង វ៉ាងសាន់ និងតារាសំដែងលោក ឈួន ពន្លឺ បានធ្វើការសែនព្រេងជាមួយគ្នាស្រាប់តែតារាកំប្លែងលោក ម៉ាដូណា ក៏ពោលហួសចិត្ត មិនពេញចិត្ត ចំពោះទំនាក់ទំនងអ្នកទាំងពីររហូតដល់បានបង្ហោះសារនៅលើបណ្ដាញសង្គមថា«នឹកទ្បើងហួសចិត្ត ពន្លឺគឺជាសង្សារចាស់ខ្ញុំ ៥ឆ្នាំមុន វាន់សាន់ទើបតែទាក់ទងជាមួយខ្ងុំបាន ២ឆ្នាំនេះទេ តែខ្ញុំនឹកស្មានមិនដល់ថាពីរនាក់ហ្នឹងទាក់ទងជាមួយគ្នារហូតដល់សែនព្រេងមានចាស់ទុំទទួលស្គាល់»។

តារាកំប្លែងងារមុខដូចសេះរូបនេះបន្តទៀតថា«សំខាន់ Facebook block ខ្ញុំចោលទាំងពីរនាក់ទៀត ហ៊ានក្បត់​អ​ញបាន តែអញអោយទាំងពីរនាក់ល្បីទោះពុំមានការបង្ហោះក្នុង Facebook យើងក៍ដោយក៍មានមិត្តខ្ញុំយករូបអោយខ្ញុំដែល។ សូមជួយ shares អោយបុរសលាក់មុខទាំងពីរនាក់នេះល្បីផង អញមិនគួរទ្បើងជឿសំដីយើងទាំ​ង​ពីរសោះ»។យ៉ាងណាមិញ តាមរយៈការបង្ហោះបែបនេះធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ។