ភ្នំពេញ៖ ក្នុងឱកាសថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ តារាចម្រៀងរាងតូចច្រឡឹង កែវ វាសនា បានទិញកាដូសុទ្ធតែជាតម្លៃថ្លៃកប់ពពកជូនភរិយា។

ជាក់ស្ដែងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ភរិយាលោកបានបង្ហោះរូប រួមទាំងសារអគុណស្វាមីយ៉ាងដូច្នេះថា« Happy valentine’s day អរគុណប្តីសម្លាញ់ដែលតែងតែតម្រូវចិត្តប្រពន្ធ ទាំងនេះជាក្តីសុខរបស់អូន ពេលខ្លះ​អូន​កាចឆ្នាស់រឺសម្តីអាក្រក់ដាក់បងប៉ុណ្ណក៏បងមិនដែលទុកក្នុងចិត្តដែរ»។

ខណៈភរិយាតារារូបនេះបន្តទៀតថា«អូនពរពោះកូនទី2រឹតតែមានក្តីសុខជាងមុនទៅទៀតអរគុណសម្រាប់ការស្រលាញ់អូននិងកូនខ្លាំងបែបនេះ I love my small family 8 អាទិត្យទៀតជួបគ្នាណាកូនស្រីម៉ាក់»។