ភ្នំពេញ៖ ក្នុងគ្រោះជីវិត ក្លាយជាអ្នកមេម៉ាយខាន់ស្លាទាំងវ័យក្មេងខ្ចីល្វក់ អ្នកកំប្លែងវ័យក្មេង នីឡា និងជាកូនស្រីសំណព្វចិត្តអ្នកនិពន្ធនិងផលិតកម្មវិធីកម្សាន្តដ៏ឆ្នើមនៅទ្រនំទូរទស្សន៍ស៊ីធីអ៊ិន នាងបែរជាសារភាពថា មានជំងឺម្យ៉ាងប្រចាំកាយ រហូតមិនអាចព្យាបាលជា។
ប្រឡូកក្នុងវិថីសិល្បៈចូលជិត១០ឆ្នាំ ពោលគឺតាំងពីកុមារី កូនស្រី តា វ៉ិចទ័រ នាង នីឡា មិនដែលបង្ហាញថា រូបនាងមានជំងឺអ្វីទុំក្នុងរូបរាងកាយដ៏ស្រស់សោភានាងនោះទេ សូម្បីតែឪពុកម្តាយនាង ដែលតែងតែបង្ហាញការស្រឡាញ់ថ្នាក់ថ្នមនាងក៏មិនបានបង្ហាញដែរ ។
ប៉ុន្តែក្រោយពីមានឈ្មោះជាស្រ្តីមេម៉ាយខាន់ស្លា និងឧស្សាហ៍បង្ហាញសារប្លែកនៅក្នុងបណ្តាញសង្គម ស្រាប់តែអ្នកកំប្លែងមេម៉ាយខាន់ស្លាទាំងវ័យក្មេងខ្ចីរូបនេះ ក៏បង្ហាញថា នាងមានជំងឺមួយដែលមិនអាចព្យាបាលជា។
ក្នុងសារបង្ហាញភ្ជាប់ជាមួយរូបភាពផ្ទៃមុខដិតដាមដោយតំណក់ទឹកភ្នែកនោះ តារាកំប្លែងវ័យក្មេង មានរូបសម្រស់ស្រស់ស្អាត កញ្ញាវ៉ាន់ នីឡា ថា«ខ្ញុំមានជំងឺមួយ ដែលមនុស្សជុំវិញខ្លួនរបស់ខ្ញុំគេពិបាកនឹងយល់?»។
ក្នុងសារនោះនាងក៏បានបង្ហើបទៀតថា«មួយរយៈនេះខ្ញុំឆាប់ខឹង ឆាប់ភ័យ ឆាប់ហត់ ហើយភ្លឹកៗ ហើយពេលភ័យ គឺចុកដង្ហើម! ខ្ញុំមិនចង់មានជំងឺនេះទេ»។តាមរយៈកាបង្ហាញសាររបស់តារារូបនេះធ្វើឲ្យបណ្ដាអ្នកលេងសង្គមហ្វេសប៊ុកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាង។
