ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក តារាសម្តែងនិងម៉ូដែល នាង ទឹម រដ្ឋា ហាក់បង្ហាញភាពស្រស់ស្រាយខ្លាំង ជាមួយការបង្ហាញរូបភាពស្និទ្ធស្នាលជាមួយនិងអ្នកស្រី ចាន់ ស្រីណុច ហៅចែមុំ ដែលទើបដោះលែងពីពន្ធនាគារ ក្រោមបទជួញដូរស្រ្តីជាតារាវ័យក្មេងឲ្យតាតាអ្នកមានទ្រព្យស្តុកនៅរាជធានីភ្នំពេញ។

គួររំលឹកថា ចែមុំ ថៅកែហាងកែសម្ផស្សដែលកាលពីបួនឆ្នាំមុខ តារាសិល្បៈភាគច្រើន នៅពេលមានឱកាសឡើងកម្មវិធីសិល្បៈ មិនភ្លេចឡើងផ្ញើសារនឹករលឹកនិងការជូនពរថៅកែហាងដ៏មានប្រជាប្រិយភាពលើការតុបតែមុខមាត់ឲ្យអ្នកសិល្បៈ ។

ដែលពេលថ្មីៗនេះទើបនឹងដោះលែងពីការឃុំខ្លួននៅពន្ធនាគារអស់រយៈពេល៤ឆ្នាំ៦ខែ។ រំពេចពីរួចផុតទោសនិងបង្ហាញការសាទរពីមិត្តសិល្បៈ ដែលមានទាំងម្តាយអ្នកនាង សារ៉ាយ សក្ខណា ក៏ធ្វើពិធីជុំលៀងតូចមួយសាទរនោះ ថ្មីៗនេះតារាសម្តែងនិងម៉ូដែលដែលនិយមលែងខ្លួនសិចស៊ីបែបស្ទាយតារាអឺរ៉ុប នាង ទឹម រដ្ឋា ក៏បង្ហាញរូបភាពស្វាគម ចែមុំ ថៅកែមីកាហ្សាផងដែរ ។

ភ្ជាប់និងរូបភាពស្និទ្ធស្នាលដ៏ភ្ញាក់ផ្អើលនេះ កញ្ញា ទឹម រដ្ឋា បានបង្ហាញសាររៀបរាប់ថា «អូព្រះ ខ្ញុំបានជួបនឹងគាត់ហើយ ខ្ញុំពិតជានឹកគាត់ខ្លាំងណាស់វាយូរមកហើយដែលមិនឃើញគាត់ទេប៉ុន្តែគាត់នៅតែមើលទៅក្មេង។ តើអ្នកនៅចាំទេ? #timrotha Nitta Both» ។