ភ្នំពេញ៖ ដោយខឹងខ្លាំងពេកអត់ទ្រំាមិនបានពីការរិះគន់ពីសំណាក់ វ៉ាន់ សូយ នោះតារា កំប្លែង​មាន​មុខមាត់​ស្រដៀងនិងអ្នកកំប្លែងជើងចាស់ នាយ កុយ លោក ចេនឡា បានបានចេញសារប្រតិកម្មតបសាររិះគន់ លោក វ៉ាន់ សូយ ទៅវិញភ្លាមៗ។Image may contain: 1 person

ផ្អែកតាមឃ្លិបវីដេអូ វ៉ាន់សូយ (Vanna Soy) បានរិះគន់ទាំងនិយាយប៉ៃឡាំៗ ថា សួរស្តីអ្នកទាំង​អស់គ្នាថ្ងៃ​នេះ​ជួបជាមួយ វ៉ាន់សូយ ឥលូវមានវីដេអូមួយជូនដល់ពុកម៉ែទាំងអស់គ្នា ថ្ងៃនេះចង់​និយាយ​ប្រាប់ទូរទស្សន៍​ថោន​បន្តិច ទូរទស្សន៍ថោន ហ្ហា…ថ្មីអត់ឃើញអ្វីថ្មីផងហ្នឹង ចាំតែកូពីពីគេ លឺថាថ្ងៃហ្នឹងចេញរឿង «ជ័យគ្រត» ផង ។ លោកបន្តរិះគន់ថា រឿងហ្នឹង ជំនាន់អារ៉ាម យូរហើយ ប៉ុន្តែហេតុអ្វីកូពីពីគេរហូត ចឹង អត់មានអីគំនិត​ថ្មីខ្លួន​ឯងទេ ។Image may contain: one or more people and sunglasses

ក្រៅពីរិះគន់លើស្ថានីយ៍ទូរទស្សន៍ថោន ថាកូពីហើយនោះ លោកនៅបន្តរិះគន់ទៅលើ នាយ ចេនឡា ផងដែរ​លោក ថា ចេនឡា ក៏ចឹងដែរ ចង់ចំណែចំណង់ពូកុយ (ចង់ដណ្តើមតំណែងពូកុយ) មាន​សមត្ថភាព​អីដែរ ពូ​កុយ ជា idol របស់កម្ពុជាកូនខ្មែរ ទាំងមូល ។ ​Image may contain: 1 person, selfie, close-up and outdoor

ទ្រាំនិងការរិះគន់ចំអកឡយឡាយ ពី វ៉ាន់ សូយ មិនបាន នាយ ចេនឡា បានផុតសារតបវិញថា « ផ្ញើជូនប្អូន វ៉ាន់ សូយ ផងបើប្អូនចង់ល្បីតាមរយៈការទើសតាមហ្វេសប៊ុក ប្អូនទើសនិងរិះគន់អោយបានត្រឹមត្រូវ និង​សម​ហេតុសមផលផង ហើយសូមរៀននិយាយខ្មែរអោយច្បាស់ល្អជាងនឹងតិចទៅ សូមប្អូនកុំប្រើពាក្យថា ខ្មែរយើង ព្រោះប្អូនមិនមែនជាខ្មែរទេ ហើយទូរទស្សន៍ថោនមានកម្មវិធីថ្មីជាច្រើន ម៉េចក៏មិនបើកភ្នែកមើល ឬមួយ​ក៏​ផ្ទះ​​របស់ប្អូនអត់មានទូរទស្សន៍ទេ លឺតែតាមគេថា ហើយខ្ញុំចង់ដណ្ដើមតំណែងលោកពូកុយពីពេលណា ខ្ញុំដឹង​ពីសមត្ថភាពរបស់ខ្ញុំហើយ មិនចាំបាច់ប្អូនដែលជាជាតិសាសន៍ដទៃមកទើសខុសរឿង ចង់បន្លំ​ថាខ្លួន​ឯង​ជាកូនខ្មែរទេ សុំយោបល់ម្នាក់មួយម៉ាត់មកបងប្អូន ហើយជួយShare អោយប្អូន វ៉ាន់សូយ នឹងបាន​ដឹង​ផង….! សូមអរគុណទុកជាមុន»៕Image may contain: 1 person, sitting and indoor