ភ្នំពេញ៖តារាចម្រៀងសាន់ដេនាង អ៊ីវ៉ា ត្រូវបានគេសង្ស័យថា បានដើរចេញ​ពីផលិត​កម្មសាន់ដេចូល​ទៅហង្ស​មាសទៅហើយព្រោះនាងបានចប់កុងត្រាជាមួយសាន់ដេហើយតារាវ័យក្មេងរូបនេះត្រូវបានផលិតកម្មធំនេះចាប់អារម្មណ៍និងព្យាយាមអូសទាញធ្វើជាសមាជិកថ្មីរបស់ខ្លួនជាយូរមកហើយ។Image may contain: 1 person, close-up and outdoor

ប្រភពបានឲ្យដឹងថា ក្រៅពីផលិតកម្មរស្មីហង្សមាសនាង អ៊ីវ៉ា ក៏ត្រូវបានផលិតកម្មថោនចែរចូវផងដែរ ទើប​ធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះពិបាកក្នុងការសម្រេចចិត្តខណៈដែលនាងមិនព្រមចុះកុងត្រាថ្មីជាមួយផលិតកម្មសាន់ដេឡើយ។ អ៊ីវ៉ា បាននិយាយហាក់ស្ទាក់ស្ទើរ​នៅពេលដែលអ្នកការសែត​សាកសួររឿង​ចូលហង្សមាសនេះ​ដោយថាមិនយូរឡើយគឺនឹងមានការភ្ញាក់ផ្អើលជាមិនខាននៅពេលដែលដឹងថានាងច្រៀងនៅផលិតកម្មណានោះ។Image may contain: 1 person, tree, close-up and outdoor

តារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺរូបនេះបានសារភាពថា ផលិតកម្មហង្សមាស​និងថោន​គឺពិត​ជាធ្លាប់ទាក់ទងនាងប្រាកដមែនតែនាងកំពុងពិចារណាថាគួរតែទៅផលិតកម្មណាឲ្យបានច្បាស់លាស់ជាមុនសិនមុនសិនហើយពេលនេះនាងពិតជាមិនទាន់បន្ដរកុងត្រាថ្មីជាមួយសាន់ដេមែនប៉ុន្ដែរផលិតកម្មសាន់ដេនៅតែទុកនាងជាតារាដែលគេចង់ទុកហើយមានល័ក្ខខណ្ឌល្អនាងនឹងនៅបន្ដរ…។ មហាជនមើលឃើញថាកញ្ញាអ៊ីវ៉ាមានកេរ្តិ៍ឈ្មោះល្បីរហូតមកដល់ពេលនេះគឺត្រូវបានផលិតកម្មសាន់ដេជាអ្នកបណ្ដុះបណ្ដាលសុទ្ធសាធហេតុនេះហើយបើអ្នកចម្រៀងរូបនេះចេញពីសាន់ដេទៅចូលទ្រនំហង្សមាសអាចនឹងប្រឈមគួរប្រជែងច្រើនព្រោះទ្រនំធំនោះប្រជុំទៅដោយកំពូលតារាមានសម្ថភាពខ្លាំងៗជាងអ៊ីវ៉ា៕Image may contain: 2 people, people sitting and indoorImage may contain: 1 person, sitting, bedroom and indoor