ភ្នំពេញ៖ ឱកាសជ្រកក្រោមដំបូងផលិតកម្មធំ ហង្សមាស អ្នកមេម៉ាយសាច់ខ្ចី អ្នកនាង សុខ ស្រីនាង ក៏ឡើង កូដខ្លាំង ជាមួយទទួលបានតំណែងតួឯកភាពយន្តលើកដំបូងផងរឿង”រាជនីយភូមិគ្រឹះ”។ តារា ចម្រៀង របស់ផលិតកម្មរស្មីហង្សមាស ល្បីបទ”ហត់ទេស្រលាញ់គេម្នាក់ឯង” អ្នកនាង សុខ ស្រីនាង បានពោលថា ខ្ញុំ សប្បាយចិត្តខ្លាំងដែលត្រូវទ្រនុំថ្មីលើកស្ទួយឲ្យធ្វើជាតួឯកភាពយន្តរឿងនេះ។Image may contain: 1 person

តែការសម្តែង ភាពយន្ដមិនមែនងាយស្រួលដូចច្រៀង ឡើយព្រោះមានឈុតខ្លះខ្ញុំត្រូវថតយប់ម៉ោង៣រំលង អាទ្រាធរហូតទល់ភ្លឺក៏មានដែរ។ តារាចំណូលថ្មីរបស់ហង្ស ក៏ជាអ្នកមេម៉ាយសាច់ខ្ចី ដែលកំពុង ទទួល បានការ លើកស្ទួយពីផលិតកម្មឲ្យថតសម្ដែងMVជាមួយលោក ព្រាប សុវត្ថិ និង ជាតួ ឯក រឿង”រាជនីយភូមិគ្រឹះ” ប៉ះ​សុគន្ធ និសា ជាដើមនោះ នាងបានឲ្យដឹងទៀតថា រឿង”រាជនីយភូមិគ្រឹះ”​នោះថតចប់នៅចុង​ខែមីនាឬ​ដើម​ខែមេសាឆ្នាំ២០១៨នេះហើយ។Image may contain: 1 person

ខ្ញុំរវល់ច្រើនទៅលើការថតភាពយន្ដនិងច្រៀងចុះខេត្តសឹងរាល់សប្ដាហ៍អីចឹងប្រាក់ចំណូលក៏បានច្រើនគូរសមដែរ។ខ្ញុំសប្បាយចិត្តដែលបងប្អូនមានការគាំទ្រខ្ញុំដូចនៅពេលនេះ តែខ្ញុំមិនទាន់​ប្រាកដថា​នឹងឈាន​ទៅ​ថត​រឿង​​ទី២ទេ គឺចាំមើលទៅតាមពេលវេលាសិន។Image may contain: 1 person, smilingImage may contain: 1 person