ភ្នំពេញ៖ ឆាយវីរៈយុទ្ធបានឆ្លើយសំណួរអ្នក ការសែតកាលពីពេលថ្មីនេះ នៅក្នុងកម្មវិធីដែល ក្រុមហ៊ុន Chevroletប្រកាសថារូបគេបានក្លាយទៅជាBrandAmbassadorរបស់រថយន្ដមកពីអាមេរិកនោះថាខ្លួនមិនបានដឹងថាផលិតកម្មធំហង្សមាសមានការចាប់អារម្មណ៍ល់លោកឡើយហើយអ្នកចម្រៀងរូបនេះនៅតែអះអាងថាពេលនេះគេនៅតែជាតារារបស់សាន់ដេដដែលទៀតផង។Image result for ប៊ុត សីហា និងឆាយវីរៈយុទ្ធ

ឆាយវីរៈយុទ្ធបញ្ជាក់ជាថ្មីប្រាប់អ្នកការសែតថា”រឿងថាហង្សមាសចាប់អារម្មណ៍លើខ្ញុំហ្នឹង ខ្ញុំដូចជាអត់ បានដឹង ខ្លួនសោះ គាត់មិនដែលទាក់ទងខ្ញុំផ្ទាល់ទេ។និយាយទៅពេលនេះខ្ញុំនៅ មានការកុងត្រា ជាមួយសាន់ដេ នៅ ឡើយតែខ្ញុំមិនអាចប្រាប់បានថានៅប៉ុន្មានឆ្នាំទៀតទេ។ខ្ញុំនៅសាន់ដេមានការងារ ច្រើនទាំងច្រៀង Concert និងការថតភាពយន្ដ មិនមានបញ្ហាអីទេតែថ្ងៃក្រោយយើងមិនអាចដឹងថាមានរឿងអីកើតឡើងទេ”។Image result for ឆាយ វីរៈយុទ្ធ

តាមព័តមានថាហង្សមាសនឹងយកតារាចម្រៀងឆាយ វីរៈយុទ្ធដើម្បីទៅជំនួស តំណែងម្ចាស់ពាន TheVoiceCambodiaរដូវកាលទី១ប៊ុតសីហាដែលហាក់ធ្លាក់កូដខ្លាំងនោះ។តែនៅពេលអ្នកសាព័ត៌មានសួរថា តើវីរៈយុទ្ធ នឹងអាចទៅជំនួស ប៊ុត សីហា ដែរឬអត់នោះតារាចម្រៀងសាន់ដេរូបនេះថា មិនបានដឹងរឿង ទៅ ជំនួស សីហា នោះទាល់តែសោះហើយ ការដែលរូបគេទៅច្រៀង នៅប៉ុស្ដិ៍ហង្ស មាសកាលពី ថ្ងៃមុន ដែល ធ្វើ ឲ្យ គេសង្ស័យថាលោកចូលហង្សមាសនោះគឺជារឿងធម្មតាទៅវិញ៕Image result for ប៊ុត សីហាImage result for ប៊ុត សីហា