ភ្នំពេញ៖ស៊ីន យូប៊ីន ដែលជាអតីតFreshieGirlលេខ១ បានសាងភាពស្និតស្នាលជាមួយបុរសសង្ហារ ខាត់ វ៉ៃហាំងដូចគូស្នេហ៍ជាច្រើនឆ្នាំមកហើយ រហូតធ្វើឲ្យមានការសង្ស័យថា អ្នកទាំង២បានបង្កាត់ភ្លើងស្នេហាជាមួយគ្នាទៀតផង។ ដោយឡែកនៅថ្ងៃទិវានៃក្ដីស្រលាញ់”Valentine’sDayនេះយូប៊ីន ទទួលបានបាច់ផ្កា១បាច់ពីលោកខាត់ វ៉ៃហាំង ហើយនាងបានសរសើរបុរសសង្ហាររូបនេះមិនដាច់ពីមាត់ឡើយថា ជាមនុស្សល្អដែលត្រូវធ្វើការជាមួយនាងជាយូរអង្វែងទៀត។ប៉ុន្ដែរអ្វីដែលចម្លែកនោះបែរជាស្រីស្អាតរូបនេះចាត់ទុកលោក វ៉ៃហាំង ត្រឹមជាបងប្រុសដ៏ល្អម្នាក់មិនមែនជាសង្សារទៅវិញ។
ស៊ីន យូប៊ីន បានសរសេរថា”គាត់(វ៉ៃហាំង)ជាមិត្តដ៏ល្អ ជាបងប្រុសដ៏ល្អ។ មានពេលខ្លះពួកយើងផ្អែមល្ហែម និងពេលខ្លះឈ្លោះគ្នាក្ដីតែពួកយើងមិនដែលបោះបង់គ្នាឡើយ…។យើងត្រូវតែចាប់ដៃគ្នាធ្វើការឲ្យបានល្អតទៅទៀត”។ ការដែលស៊ីន យូប៊ីន ចាត់ទុកបុរសសង្ហារខាត់ វ៉ៃហាំងត្រឹមជាបងប្រុសនោះប្រហែលជាមិនធ្វើឲ្យអស់ការសង្ស័យពីបណ្ដារFanតារាទាំង២ឡើយព្រោះថាកន្លងមកស្រីស្រស់ប្រុសសង្ហារ១គូរនេះតែងបណ្ដើរគ្នាត្រសងសឹងគ្រប់កម្មវិធីហើយបើថាត្រឹមជាបងប្រុសនោះប្រហែលជាមិនអស់ពីចិត្តឡើយ។ចំណែកលោក វ៉ៃហាំង វិញអាចនឹងខកចិត្តតិចតួចជាមិនចខានព្រោះថាខំកាន់បាច់ផ្កា១បាច់យកទៅជូនជាពិសេសដល់យូប៊ីនតែស្រីស្អាតបានត្រឹមចាត់ទុកលោកជាបងប្រុសឬមិត្តល្អម្នាក់ទៅវិញ៕
