កំពង់ធំ៖ ទិដ្ឋភាពគួរឲ្យអាណិតអាសូរកុមារាកុមារី ២នាក់បងប្អូន ដែលដណ្តើមបាយគ្នាហូប ក្នុងខ្ទះឆា ដោយគ្មានសាច់អ្វីទេ គ្រាន់តែបាយលាយខ្លាញ់ ក៏បរិភោគយ៉ាងឆ្ងាញ់ដែរ។ នេះស្តែងឡើងជីវិតពិតនៃគ្រួសារមួយ ដែលមានជីវភាពក្រីក្រ រស់នៅក្នុងខ្ទមតូច ជញ្ជាំងធ្លុះធ្លាយ ក្នុងភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គួរបញ្ជាក់ថា កុមារា ខណ្ឌ័ ឈួរ អាយុ 10 រៀនថ្នក់ទី3 និង កុមារី ឈ្មោះ ខណ្ខ័ ម៉េងជូ អាយុ7 ឆ្នាំរៀនថ្នាក់ទី1។ អ្នកទាំង២ មិនមានសំសៀកបំពាក់ស្អាត និង សមរម្យដូចគេដូចឯងទេហើយជាពិសេសក៏គ្មានសម្ភារៈសិក្សាផងដែរ ម្យ៉ាងវិញទៀតដើរទៅសាលារៀនដ៏សែនឆ្លាយគ្មានកងជិះទេ។

សូមទស្សនាវីដេអូ!!