បាត់ដំបង៖ ឪពុកម្តាយសែនខ្លោចចិត្តត្បិតកូនប្រុសសំណប់ចិត្តតែមួយ កើតមកមានជំងឺប្រចាំកាយ ព្យាយាមឲ្យគ្រូខ្មែរព្យាបាល តែមិនជាសះស្បើយឡើង តែផ្ទុយទៅវិញដុំសាច់ចេះតែដុះធំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយម្តាយគ្មានលទ្ធភាពយកកូនមកមន្ទីរពេទ្យឡើយ ដោយលក្ខខណ្ឌជីវិតនៅខ្វះខាត រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ទាក់ទិននឹងចំណុចនេះ ស្ត្រីជាម្តាយបានរៀបរាប់ទាំងទាំងភ្នែកថា «កូនប្រុសខ្ញុំឈ្មោះ ធី វណ្ណៈ អាយុ ១០ខែ កើតជម្ងឺចម្លែកម៉្យាងមានដុុុះដុំសាច់នៅចំខ្នងខាងឆ្វេងដោយសន្និដ្ឋានថាជាជម្ងឺមហារីក»។ ស្ត្រីវ័យ ៣០ឆ្នាំប្លាយរូបនេះ បញ្ជាក់ថា «ដុំសាច់នេះចេះតែរីកធំទ្បើងៗជម្ងឺនេះបានកើតទ្បើងចាប់តាំងពីរកូននាងខ្ញុំមានអាយុ៤ខែមកម្លេះ»។ ទន្ទឹមជម្ងឺកូនកាន់តែធ្ងន់ ម្តាយរូបនេះ បានលើកដៃប្រណមសំពះសុំសម្បុរសជនទាំងក្នុង និងក្រៅប្រទេសមេត្តាជួយកូនអ្នកស្រីផង៕