ភ្នំពេញ៖ កាលពីយប់មិញ ឡានទំនើបម៉ាកឡង់គ្រីស័រ ត្រូវអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ និងរុំព័ទ្ធដោយផ្សែងខ្មួលខ្មាញ់ ធ្វើឲ្យម្ចាស់រថយន្តប្រញាប់ស្ទុះចេញពីឡាន ទាំងព្រលឹងចុងសក់ នៅខណ្ឌឫស្សីកែវ។

ម្ចាស់ឡានបានរៀបរាប់ថា «ខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ដល់ចំណុចទល់មុខការ៉ាស់ឡានមួយ ស្រាប់តែឡានត្រូវភ្លើងឆេះតែម្តង មិនដឹងមូលហេតុ»។ ទាក់ទិនករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា «បណ្តាលមកពីឆ្លងប្រព័ន្ធខ្សែភ្លើងរថយន្ត»។