ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានឆក់ជីវិតមន្ត្រីនគរបាលម្នាក់ ដែលជិតដល់ថ្ងៃចូលរោងការ ជាមួយនារីស្រស់សោភាឈ្មោះ ភ័ស្ត ។ កូនក្រមុំក្លាយជាមេម៉ាយខាន់ស្លារូបនេះ បានរៀបរាប់ទាំងទឹកភ្នែកសស្រាក់ថា «ព្រហ្មលិខិតឥតមេត្តា ទម្រាំពួកយើងដល់ផ្លូវនេះពិបាកណាស់ ម៉េចក៏បងទៅចោលអូនលឿនម្ល៉េះ យើងមានគោលដៅ និងបំណងប្រាថ្នាជាច្រើនទៀត បងជាមនុស្សល្អដែលអូនស្រលាញ់ ចាប់ពីថ្ងៃនេះតទៅអូនលែងបានស្តាប់សម្លេងបងទៀតហើយ»។

គួរបញ្ជាក់ថា លោក វង្ស វាសនា ជាមន្ត្រីនគរបាល បានជួយសង្គ្រោះប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានយកឡានប៉ូលីសដឹកអ្នករបួលទៅមន្ទីរពេទ្យ តែជាអកុសលឡានរេចង្កូតទៅបុកគល់ឈើ និងក្រឡាប់ បណ្តាលឲ្យមន្ត្រីរូបនោះស្លាប់ភ្លាមៗ ចំណែកអ្នករបួលក្នុងឡាន ២នាក់ប្តីប្រពន្ធកាន់តែរងរបួសធ្ងន់ថែមទៀត៕