ភ្នំពេញ៖ ក្នុងឱកាសបុណ្យនៃសេចក្ដីស្រលាញ់កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨នេះតារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងរ៉េប ងួន ចាន់ដេវីត បានបង្ហាញក្ដីស្រលាញ់លើឆាកប្រគុំតន្រ្តីមួយដោយងួន ចាន់ដេវីត ថើបថ្ពាល់ទេព បូព្រឹក្ស ក៏ធ្វើឲ្យមហាជនជាច្រើនកាន់តែឃើញថាអ្នកទាំងពីរបង្ហាញក្ដីស្រាញ់ខ្លាំងឡើង។

ខណៈមហាជនជាច្រើនលើកជាមតិគាំទ្រថា«មានអីស្រីស្អាត ប្រុសសង្ហា សមគ្នាណាស់មិនដឹងថាថ្ងៃណាបានទទួលចម្លើយទេ»។ជាមួយគ្នានោះតារាចម្រៀងស្រីរូបនេះលើកឡើងជាចម្ងល់ទៅវិញថា«មនុស្សទាំងអស់គ្នាតែងសួរខ្ញុំថាខ្ញុំនឹងដេវិតត្រូវជាអ្វីនឹងគ្នា»។