អាមេរិក៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខ្មាន់កាំភ្លើងដែលអតីតសិស្សសាលាមួយរូបអាយុ១៩ឆ្នាំ បានបើកការបាញ់ប្រហារ សម្លាប់សិស្សចំនួន១៧នាក់ ស្ថិតនៅក្នុងសាលារៀនមួយកន្លែង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ភ្លាមៗនោះ ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់ប្រហារ ដោយសារខ្មាន់កាំភ្លើងមានគំនុំខឹង ក្រោយពីសាលារៀនបានពិន័យនិងបណ្តេញរូបគេចេញពីសាលា ក៏បានត្រឡប់មកវិញហើយបើកការបាញ់ប្រហារតែម្តង។ ខ្មាន់កាំភ្លើងត្រូវបានគេដឹងថាមានឈ្មោះ Nikolaus Cruz ជាសិស្សគ្មានគោរពវិន័យសាលា ហើយត្រូវបានបណ្តេញចេញ។
