ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ១៤ ខែកុម្ភៈ ម្សិលមិញនេះលោក គឹម សីហា ស្វាមី អ្នកនាងគង់ ចាន់ស្រីមុំ បានធ្វើឲ្យគ្រប់គ្នា ទាំងហ្វេន និង មិត្តក្នុងបណ្តាសិល្បៈ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី លោកបានបង្ហាញរូបភាពចាស់ៗរំលឹកដល់ថ្ងៃចាប់ផ្ដើមនៃស្នេហារបស់អ្នកទាំងពីរ។

ជាពិសេសនោះលោកបានរៀបរាប់ថា«ថ្ងៃនេះជា គ្រប់10ឆ្នាំ នៃការរួមរស់ជាមួយគ្នាតាំងពី មិត្ត ទៅជាសង្សារ ក្លា​យ​​ជា ប្តី ប្រពន្ធ នឹង ត្រូវជាឳពុកមា្តយ កូនពួកខ្ញុំទៀត ! អរគុណគ្រប់បែបយ៉ាង ដែលតស៊ូ ជាមួយគ្នា បង្កើតមុខរបរ បង្តើតគ្រួសារ ពីបាតដៃទទេ ដោយខ្ចីលុយគេ»។

ខណៈស្វាមីដ៏ល្អរបស់ គង់ ចាន់ស្រីមុំ រូបនេះបន្តទៀតថា«ដូច្នោះហើយខ្ញុំបានសន្យានឹងរកគ្រប់បែបយ៉ាងផ្តល់អោ យប្រពន្ធម្នាក់នេះ រីករាយ សប្បាយចិត្ត រហូត !Happy 10th anniversaries and happy valentine! Kong chansreymom»។យ៉ាងណាមិញមិត្តគាំទ្រជាច្រើនក៏ជូនពរផងដែរថា«ស្រលាញ់គ្នាដល់ចាស់ កោងខ្នង» ។