ភ្នំពេញ៖ អតីតតារាសម្តែង ជើងចាស់ អ្នកនាង កែវ កល្យាណា ដែលមានប្រជាប្រិយភាពខ្លាំងក្នុង ទស្សវត្សឆ្នាំ ១៩៩០ ប៉ុន្តែនាងបានដកខ្លួនចេញពីសិល្បៈ២០ឆាំ្នមកហើយ។ តែថ្មីៗនេះអតីត តារាសម្តែងជើងចាស់រូបនេះ គ្រោងរៀបចំឡើងវីឡាថ្មី នឹងខួបកំណើតកូនស្រី នៅពាក់កណ្តាលខែកញ្ញា ផងដែរ។

 

 

ក្រោយពីដកខ្លួនពីវិថីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក អតីតតារាសម្តែងអ្នកនាង កែវ កល្យាណ តែបង្ហាញជំហ៊បដិសេធដំណើរវិលមករកការងារសម្លែង បើទោះជាញឹកញាប់បង្ហាញ វត្តមានចូលរួមក្នុងកម្មវិធីមិត្តជិត ដិតមួយចំនួននោះក្តី។ អ្នកនាង កែវ កល្យាណ ដែលបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីខួបកំណើតរបស់អ្នក នាង ប៉ែន សុផានី នាពេលកន្លងថ្មីៗនេះ បានឆ្លៀតពេលជួបជុំមិត្តភ័ក្កិ និងបានប្រគល់លិខិត អញ្ជើញកម្មវិធីខួបកំណើត កូនស្រីឈ្មោះ កែវ ឡាវីញ។

នៅក្នុងធៀប អញ្ជើញភ្ញៀវនោះ បានង្ហាញថា កម្មវិធីឡើងផ្ទះវីឡាថ្មី របស់អ្នកស្រីនាផ្លូវឧកញ៉ា ម៉ុង ឬទ្ធីនាសង្កាត់ភ្នំពេញថ្មី ដែលនឹងរៀបចំធ្វើឡើង នៅថ្ងៃទី១៤ខែកញ្ញានេះ។ គួរបញ្ជាក់ដែរថា តារាសម្តែង កែវ កល្យាណ ត្រូវបានប្រជាជនខ្មែរ បានស្គាល់ខ្លាំង ក្នុងអំឡុងពេល នាងសម្តែងភាពយន្ត ក្នុងទសវត្សរ៍ទី៩០ ដែលគ្រានោះ មានតារាសម្តែងជាច្រើន រួមជំនាន់នាង នៅបន្តការសម្តែងនៅឡើយ។ តារារួមជំនាន់នាងជាច្រើន មានដូចជា លោក ទេព រិន្ទដារ៉ូ អ្នកស្រី អម្ពរទេវី អ្នកស្រីចាន់ តារាទី អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង អ៊ុំ សុវណ្ណី អ្នកនាង ឯក អមរា អ្នកស្រីប៊ុន ឈឿន សូរិយ៉ាន លោក យសបូវណ្ណៈជាដើម៕