ព្រះសីហនុ៖ ជនជាតិចិន ៣នាក់ បានហៅរថយន្តតាកស៊ីជិះចេញពីម៉ាតភ្នំខៀវ ខេត្តព្រះសីហនុ ឆ្ពោះមកភ្នំពេញ លុះបើកដល់ពាក់កណ្តាលផ្លូវឡានអស់សាំង ក៏ឈប់ចាក់សាំង ទើបដឹងថា ស្ត្រីម្នាក់បានស្លាប់ក្នុងឡាន។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅការ៉ាស់សាំងសូគីមិច ស្រុកស្រែអំបិល ខេត្តកោះកុង។ សពស្ត្រីជនជាតិចិន ត្រូវបានគេស្គាល់ថាឈ្មោះ ស៊ីអាវ អាយុ ៤៩ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ។ ទាក់ទិនរឿងនេះ សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានទេ ពោលគឺកំពុងតាមដានស្រាវជ្រាវ៕