កំពត៖ បុរស ២នាក់បានផឹកស្រាថ្នាំ និងក្លែមសាច់ឆ្កែ អមដោយសំណើចសើចក្អាកក្អាយ ស្រាប់តែមួយសន្ទុះក្រោយមក បុរសទាំងពីរមានសភាពវិលមុខក្អួតចង្អោរ ចេញឈាមតាមមាត់ សន្លប់ដេកស្តូកស្តឹងនៅនឹងកន្លែងផឹកសុីតែម្តង កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ នៅស្រុកទឹកឈូ ខេត្តកំពត។

ឃើញបែបនេះ ក្រុមគ្រួសារខាងជនរងគ្រោះ បានប្រញាប់ ដឹកជនរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែដោយសារជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ក៏បានដឹកបន្តទៅព្យាបាល នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម លុះដល់តាមផ្លូវ ជនរងគ្រោះម្នាក់ បានដាច់ខ្យល់ស្លាប់ និងម្នាក់ទៀតបានរួចផុតជីវិត ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕