ភ្នំពេញ៖ លោក កុយ ស៊ីឌឿន តំណាងសមាគមសិល្បករខ្មែរ និងសមាគមមិត្តសិល្បៈ​ស្ម​គ្រ​ចិត្ត​ដើ​​ម្បីជួយសង្គម បាននាំយ​កថវិកាមូលនិធិ​សិល្បៈចាស់ជ​រាជូនដល់​តារាជើ​ងចា​ស់បីរូ​បគឺលោកគ្រូ​ អ៊ុំ​ តារា​ តន្ត្រីករផ្នែកវិយូឡុង​ ផ្លូវម៉ៃដា,អ្នកគ្រូ​ ឯម​ ធ្វាយ​ របាំ​ នៅ​ព្រែ​កប្រា,អ្នកគ្រូ​ រស់​ គង់​ របាំ​ នៅចម្ការដូង ដែលមានជីវភាពខ្វះខាត និងជំងឺប្រ​ចាំ​កា​យ​ ​ទា​ម​​​ទារ​ឲ្យ​ទៅពិនិត្យ និងព្យាបាលជាប្រចាំ។

តារាជើងចាស់ទាំងបីនេះ ក៏សូ​ម​ថ្លែ​ង​អំណ​រ​គុ​ណ​ដ​ល់​ ​ស​​មាគមសិល្បៈ ដែលជួយឧប​ត្ថ​ម្ភជាថវិកា។ ក្រៅពីនោះ តារា​ជើ​ង​ចា​ស់​ទាំងបីដួង បានសរសើរ​មិ​ន​ដា​ច់ពី​មា​ត់​នូ​វ​ស​ក​ម្ម​ភា​ព​ម​នុ​ស្ស​ធ​ម៌​រ​ប​ស់​ស​មា​គ​មសិ​ល្បៈ​​ ​​​ដែ​​​ល​​ដឹ​ក​នាំ​ដោ​យ​ អ្នកនាង ចន ច័ន្ទលក្ខណា។