ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី២ដួង គឺកញ្ញា ឪក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា បានធ្វើឲ្យកក្រើកឆាកប្រគុំតន្ត្រី GANZBERG UBER VALENTINE FESTIVALដែលប្រារព្ធធ្វើឡើងនៅមុខមហោ ស្រព កោះពេជ្រ។
ដោយសារតែមានវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះជាច្រើនរូបបង្កឲ្យមានសប្បាយរីករាយយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋមកទស្សនាផងដែរ។យ៉ាងណាមិញកំពូលតារាចម្រៀងស្រី២ដួងនេះ បានធ្វើការបកស្រាយចម្រៀងរួមគ្នា ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់ទទួលបានកាដូ និងបាច់ផ្កាជាច្រើនពីអ្នកគាំទ្រ៕
