សេអ៊ូល៖ បន្ទាប់ពីកំពូលតារាចម្រៀងល្បីបានធ្វើដំណើរទៅឡើងឆាកប្រគំតន្ត្រីនៅប្រ​ទេស​កូ​​រ៉េខាងត្បូង បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ទស្សនិកនៅទីនោះ។ បើ​យោ​ង​តាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះរូបភាព រួមជាមួយសារ​ថា​«បាយសាមគ្គីជាមួយឯកឧត្តមទូត និង ក្រុមសិល្បករមកពីកម្ពុជា»។

ជាមួយគ្នានោះលោកបានបន្តទៀតថា«បន្ទាប់ពីមកដល់ទីនេះក៏មានការគាំទ្រពីស្ថានទួតខ្មែរនៅកូរ៉េ រួមទាំងសមាគមខ្មែរនៅទីនោះច្រើនរួមនឹងបងប្អូនពលករខ្មែរនៅទីនោះផងដែរ»។

យ៉ាងណាមិញតារាល្បីៗដែលទៅច្រៀងនៅទីនោះមានដូចជា៖ខេមរៈ សិរីមន្ត ខេម និង មា​ស ​សុខសោភា យូរី ចន ច័ន្ទលក្ខិណា ប៉ែន ចំរ៉ុង វីជេ អាឡាសស្កូ ខេង គុយលី ។បញ្ជាក់ផង​ដែរឧញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រាជាអ្នកដឹកនាំក្រុមសិល្បករ ចេញទៅសម្តែងនៅទី​នោះ។