ស្វាយរៀង៖ ក្នុងវ័យ៧៤ឆ្នាំ លោកយាយចាស់ជរាម្នាក់មានឈ្មោះ ព្រាប ប៊ិ រស់នៅទីជនបទ ភូមិ តាសួស ឃុំ ត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង។ បន្ទុកលើវ័យក៏ជរា ជីវភាពក៏ទីទាល់ ក្នុងភាពជាស្រ្តីមេម៉ាយជាង២០ឆ្នាំ លោកយាយ ប៊ិ មានជំងឺដុះសាច់ក ដ៏ធំ ដែលរស់យោងតែអាត្មា ត្រដរជីវិតចុងក្រោយ។
ក្នុងរូបភាពដ៏មហាវេទនា ពីដុំសាច់កដ៏ធំនោះ លោកយាយ ក៏បានឲ្យដឹងថា «ខ្ញុំមានកូនចំនួន ៤ នាក់ ហើយកូនៗរបស់គាត់មានគ្រួសារអស់ហើយ។ តែសុទ្ធតែជីវភាពមិនធូរធារសោះ តែនៅមានកូនមេម៉ាយម្នាក់ដែលខ្ញុំរស់នៅជាមួយ តែគាត់គ្មានប្រាក់ដើម្បីព្យាបាលម្តាយទេ បើរកតែលុយទិញអង្កច្រកឆ្នាំព្រឹកល្ងាចមិនគ្រប់ផង។
ក៏ពោលបង្ហាញពីការនៅដោយលំបាក ជាមួយជំងឺប្រចាំកាយ ដែលគ្មានអ្វីហូបអាហារហូបគ្រប់គ្រាន់នោះ លោកយាយក៏កាត់ចិត្តពីការអៀនខ្មាស ហើយលោកយាយ ក៏ធ្វើការអំពាវនាវតាមបណ្តាញសង្គមថា «ខ្ញុំដាច់ចិត្តលើកដៃសំពះដល់សប្បុរសធម៌ទាំងអស់ មេត្តាជួយខ្ញុំផង បើមិនបានដល់ការព្យាបាលក៏សូមតែបានទិញអាហារហូបឆ្ងាញ់មួយពេលក៏បានដែរ៕
