ភ្នំពេញ៖ សារ៉ាយសក្ខិណា ក៏មិនខុសពីគូរស្នេហ៍តារាល្បីៗដ៏ទៃទៀតឡើយដែលតែងតែបង្ហាញភាពស្អិតល្មូតជាមួយគ្នានៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Vanlentine’sday)នោះដើម្បីបញ្ជាក់ពីចំណងស្នេហ៍ពួកគេរឹងមាំនោះ ដោយកាលពីថ្ងៃទី១៤កុម្ភៈតារាកូន១រូបនេះបានអោបថើបប្ដីលោក កែវ ប៊ុនមេត្រី យ៉ាងផ្អែមល្ហែមដែលធ្វើឲ្យតារាជាច្រើនបានច្រណែននិងប្ដីប្រពន្ធនេះទៀតផង។
ការបញ្ចេញសុភមង្គលឲ្យមហាជនឃើញបែបនេះបន្ទាប់ពីហាងរកែរសម្រស់របស់នាងXENOដំណើរការដោយរលូនទើបនាងឈានទៅបើកហាងការហ្វេXENOបន្ថែមទៀតដែលពេលនេះអាចបញ្ជាក់រឹតតែច្បាស់ថាតារារូបនេះប្រាកដជាមានគម្រោងមករស់នៅស្រុកខ្មែរវិញនាពេលខាងមុខនេះជាមិនខានឡើយបន្ទាបពីចញទៅរស់នៅអាមេរិកតាមប្ដីជាង៣ឆ្នាំនេះ។
ប៉ុន្ដែរ សារ៉ាយ សក្ខិណា ដែលគ្រោងយកកូនប្រុសម្នាក់ទៀតថែមដើម្បីរឹតចំណងស្នេហ៍ឲ្យកាន់តែរឹងមាំថែមទៀតនោះនាងបានប្រាប់អ្នកការសែតថា បានលុបចោលមួយអន្លើរសិនហើយព្រោះថាពេលនេះចង់បន្ដការថតសម្ដែងសារជាថ្មីឡើងវិញសិននិងចង់ឲ្យកូនស្រីនាងធំជាងនេះសិនទើបរៀបគម្រោងយកកូនថែម១ទៀតហើយការមានកូន២នាក់ក៏មិនទាន់គ្រប់គ្រាន់ដែរព្រោះនាងនិងស្វាមីចង់បានកូន៣ក្នុងគ្រូសារ។ សារ៉ាយ សក្ខិណា បានចូលរោងការជាមួយលោកមេធាវី ប៊ុន កែវមេត្រី កាលពីឆ្នាំ២០១៣ហើយភ្លាមៗនោះនាងបានចេញទៅរសើនៅតាមប្ដីដោយផ្អាកអាជីពសិល្បៈ។តែនៅចុងឆ្នាំ២០១៧និងដើមឆ្នាំ២០១៨នេះ សក្ខិណា បានចុះមកថតភាពយន្ដសារជាថ្មីឡើយវិញខណៈដែលស្វាមីនាងបោះទុនជាច្រើនម៉ឺនដុល្លារកស៊ីជាមួយមិត្តភក្ដិបើកគ្លីនិកកែរសម្រស់និងហាងការហ្វេXENO៕
