កំពង់ស្ពឺ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ន់ដាយ ដឹកភេសជ្ជៈ បើកចុះពីលើភ្នំគិរីរម្យត្រឡប់ទៅវិញ លុះមកដល់ពាក់កណ្តាលផ្លូវ រថយន្តជាន់ហ្វ្រាំងមិនស៊ី បានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យធ្លាក់រថយន្តចុះក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យអ្នកជិះក្នុងរថយន្ត ២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។
ជនរងគ្រោះទាំងបី ត្រូវបានគេស្គាល់ថា ជាបុគ្គលិកក្រុមហ៊ុន អ៊ឹម១៥០ បានជួបគ្រោះថ្នាក់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕
